បាត់ដំបង÷ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៩ម៉ឺននាក់បានចូលលេងកម្សាន្តក្នុងខេត្តបាត់ដំបង។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមរយ:ពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភ: ភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកលំហែរកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួន ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨% ប្រៀបធៀប រយ:ពេលដូចគ្នារវាងឆ្នាំ២០២៣ ដែលក្នុងនោះភ្ញៀវជាតិ សរុបចំនួន ៨៨,៥៧២ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៨៧៤ នាក់។

ភ្ញៀវទេសចរដែលមានចំនួនកើនឡើងនេះ បណ្តាអ្នលទេសចរទាំងអស់បានចូលទៅលេងនៅតាមគោលដៅទេសចរណ៍នានាជាច្រើនទាំងនៅក្នុងទីប្រជុំជន និងក្រៅទៅប្រជុំជនខេត្ត។

មន្ត្រីជំនាញខាងលើបានបញ្ជាក់បន្ថែមថា÷ មានកត្តារួមផ្សំជាច្រើនដែលនាំឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍ចូលមកលេងកម្សាន្តក្នុងខេត្តស៊ីវិល័យនេះដោយសារ ស្ថានភាពប្រទេសមានសន្តិភាពពេញលេញ សន្តិសុខ ក៏ដូចជាសណ្តាប់មានរបៀបរៀបរយល្អ ប្រជាពលរដ្ឋរួសរាយទាក់ទាក់ និងមានគោលដៅទេសចរណ៍ទាំងបែបធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រច្រើនចម្រុះ៕

អត្ថបទ÷ ដំបងក្រញូង

Share.