ក្រុមបាល់ទាត់ Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group នៅប្រទេសអូស្ត្រាលី ដើម្បីទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០រសៀល។

កីឡដ្ឋាន Central Coast Stadium ឬហៅកីឡដ្ឋាន Industree Group ដែលមូលដ្ឋាននៅទីក្រុង Gosford ប្រទេសអូស្រ្តាលី អាចផ្ទុកទស្សនិកជនសរុប ២០,០៥៩នាក់ ចាប់ផ្តើមសាងសង់នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយបានបញ្ចប់ការសាងសង់ និងបើកជាផ្លូវការនៅឆ្នាំ ២០០០។

នៅអំឡុងឆ្នាំ ២០០០ ដល់ ២០០២ ក្រុមបាល់ឱប Northern Eagles ជួលកីឡដ្ឋាន Industree Group ធ្វើជាទឹកដី ហើយនៅឆ្នាំ ២០០៣ កីឡដ្ឋាន Industree Group បានក្លាយទៅជាឋានសួគ៌ សម្រាប់អ្នកគាំទ្រកីឡាបាល់ឱប ពោលគឺប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Rugby World Cup 2003 ចំនួន៣ប្រកួតដូចជា៖

  • ១១ តុលា ២០០៣ ពូល A អៀរឡង់ ប៉ះ រ៉ូម៉ានី
  • ១៤ តុលា ២០០៣ ពូល A អាហ្សង់ទីន ប៉ះ ណាមីប៊ី
  • ២៧ តុលា ២០០៣ ពូល B ជប៉ុន ប៉ះ សហរដ្ឋអាមេរិក។

និងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Rugby World Cup 2008 ចំនួន១ប្រកួតផងដែរ គឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៨ ជំនួបពូល B រវាង ស្កុតឡែន ប៉ះ ហ្វីជី។

ខណ:ក្រុមបាល់ទាត់ Central Coast Mariners បានជួលកីឡដ្ឋាន Industree Group ធ្វើជាទឹកដីចាប់តាំងពីឆ្នាំ ២០០៥ រហូតដល់បច្ចុប្បន្ន នៅលីគកំពូលអូស្រ្តាលី A-League និងពានរង្វាន់រង្វាន់នាៗ ដែល Central Coast Mariners ធ្វើជាម្ចាស់ផ្ទះ៕

Share.