ប្រុស​ស្អាត​ D.O សមាជិក​ EXO ប្រហែល​ជា​ត្រល​ប់​មក​សម្ដែង​ភាព​យន្ត​​​ភាគ​ជា​ថ្មី​ម្ដង​ទៀត​ ប្រសិន​បើ​ការ​តារា​ចម្រៀង​រូប​នេះ​​មាន​ពេលវេលា​គ្រប់​គ្រាន់​។

កាល​ពីថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០២១​ ​សារព័ត៌មាន​ SPOTV បាន​ផ្សាយ​ថា​ តារា​ចម្រៀង​សមាជិក​ក្រុម​ EXO ទទួល​បាន​អត្ថបទ​ភាពយន្ត​ (Script) ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «True Swordsmanship» ហើយ​បើ​សិន​សិក្សា​ទៅ​លើ​តារាងពេលវេលា​អាច​ទៅ​រួច​នោះ​ D.O នឹង​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​នេះ​។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​លើ​ផលិតកម្ម​ SM Entertainment បាន​លើក​ឡើង​ថា​ «D.P ទទួល​បាន​ការ​ស្នើ​សុំ​ឱ្យ​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​ True Swordsmanship ហើយ​កំពុង​តែ​ពិនិត្យ​លើ​សាច់​រឿង​​និង​​តួ​អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់​»

«True Swordsmanship» គឺ​ជា​រឿង​ដែល​និយាយ​ពី​រដ្ឋ​អាជ្ញា​មួយ​រូប​រួម​ដៃ​ជាមួយ​នឹង​មនុស្ស​អាក្រក់​ដើម្បី​ស៊ើប​រក​មនុស្ស​ដែល​នៅ​ពីក្រោយ​អំពើ​អយុត្តិធម៌​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ ជន​រងគ្រោះ​ ហើយ​​បំផ្លាញ​ចោល​អស់​អំពើ​ពុក​រលួយ​ក្នុង​កំឡុង​ពេល​កាត់​ក្ដី​។

D.O បាន​បង្ហាញ​វត្តមាន​ដំបូង​ក្នុង​ឆ្នាំ​២០១២ ក្នុង​នាម​ជា​សមាជិក​របស់​ក្រុម EXO ហើយ​ចាប់​ផ្ដើម​សម្ដែង​ក្នុង​ឆ្នាំ​២០១៤​។ បុរស​​សង្ហា​រូប​​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​ ​នឹង​សមត្ថភាព​សម្ដែង​ដ៏​ល្អ​របស់​គេ​តាម​រយៈ​ភាពយន្ត​ភាគ​ «It’s Okay, That’s Love» និង​ភាពយន្ត​ខ្នាតធំ​រឿង​ «Swing Kids»។

It’s Okay, That’s love

បច្ចុប្បន្ន​ D.O កំពុង​តែ​មមាញឹក​សម្ដែង​ភាពយន្ត​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ «The Moon» ហើយ​​ថ្មីៗ​នេះ​ដែរ​ D.O ក៏​ទើប​តែ​បញ្ចេញ​​មីនីអាល់​ប៊ុម​​ទោល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ «Empathy» បទ​ចម្រៀង​មាន​ចំណង​ជើង​ថ​ា «Rose»៕

Telegram-Troryorng
Share.