យ៉ាងហោចណាស់មានមនុស្ស ៣០៤នាក់ ស្លាប់ និងរបួស ១ ៨០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារភាគខាងលិច នៃប្រទេសហៃទីកាលពីព្រឹកថ្ងៃសៅរ៍ ដោយបានដួលរលំ និងបំផ្លាញអគារ រួមទាំងព្រះវិហារ និងសណ្ឋាគារជាច្រើនទៀត។

លោកនាយករដ្ឋមន្រ្តី អារៀល ហេនរី (Ariel Henry) បានលើកឡើងថា ដោយសារមាន «ការខូចខាតយ៉ាងច្រើន» ដូច្នេះនិងត្រូវប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ៕

ប្រែសម្រួលដោយ៖ កំផែ

ប្រភព៖ BBC

Share.