ក្រុមបាល់ទាត់ភ្នំពេញក្រោន តំណាងកម្ពុជា នឹងត្រូវប្រកួតទល់នឹងជើងខ្លាំងអូស្រ្តាលី Central Coast Mariners នៅកីឡដ្ឋាន Industree Group វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០រសៀល។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports។

មុនឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup ឆ្នាំ​២០២​៣​ ក្រុម Sabah FC ស្ថិត​នៅពូល H ឆ្លងកាត់៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន​១២​ពិន្ទុ។

ដូចនេះក្រុម Sabah F.C របស់ម៉ាឡេស៊ី មួយនេះនឹងត្រៀមប៉ះក្រុម Macarthur FC របស់​អូស្ត្រាលី សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

Central Coast Mariners ស្ថិតនៅពូល G ឆ្លង​កាត់ ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ ហើយត្រូវប៉ះក្រុមភ្នំពេញក្រោន របស់កម្ពុជា ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤។

Macarthur FC គឺជាក្រុមរបស់ប្រទេសអូស្ត្រាលី ស្ថិតនៅពូល F ឆ្លងកាត់៦ប្រកួត ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ ខណ:ភ្នំពេញក្រោន គឺជាក្រុម២ល្អ ពោលគឺឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ចាញ់២ មាន១៥ពិន្ទុ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Zonal Final ជើងតែមួយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.