តារា​កំប្លែង​និង​ពិធីករ​ភេទ​ទី​៣​ ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​គឺ​អ្នក​នាង​ ផេន​ខេក​ ដែល​មាន​ឈ្មោះ​កំណើត​ហៅ​ថា​ វ៉ាន់ សំណាង បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​នោះ​ទេ​ តាម​រយៈ​ការ​បកស្រាយ​បទ​របស់​តារា​ចម្រៀង​ល្បី​មួយ​រូប ពី​មួយ​បទ​ទៅ​មួយ​បទ​បែប​ Non-Stop (មិន​ឈប់​) ​បើមិន​ហៅ​ថា​ហ្វេន​មិន​ដឹង​ថា​គួរ​ថា​អ្វី​ទើប​សម​នោះ​ទេ​។​​

យោង​តាម​ការ​បង្ហោះ​របស់​ផេក​ 3FUN Cambodia ដែល​ជា​កម្មវិធី​ជជែក​កម្សាន្ត​អនឡាញ​ ដ៏​​មាន​ប្រជា​ប្រិយភាព​និង​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​អ្នក​គាំទ្រ​ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​ឃើញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​អ្នក​នាង​​ ផេនខេក ដែល​មិន​ត្រឹម​តែ​មាន​វោហារ​ល្អ​ពូកែ​និយាយ​ឱ្យ​អ្នក​ទស្ស​នា​សើច​សប្បាយ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​សមត្ថភាព​អាច​បកស្រាយ​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ សុខ ពិសី បែប​ Non-Stop ថែមទៀត​ផង​។ បើ​មិន​មែន​ហ្វេន​ (អ្នក​គាំទ្រ​) ស្ម័គ្រស្មោះ​ខ្លាំង​ប្រហែល​ជា​​មិន​អាច​ធ្វើ​បាន​ដូច​អ្នក​នាង​ផេន​ខេក​ទេ​មើល​ទៅ​។

ចង់​ដឹង​ថា​អ្នក​នាង​ ផេន ខេក​ ហ្វេន​ម៉ាក់សី (កញ្ញា​ សុខ​ ពិសី) ខ្លាំង​កម្រិត​ណា​ មាន​វីដេអូ​ខាង​ក្រោម​ជា​សាក្សី​

Telegram-Troryorng
Share.