​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ វគ្គ​១៦ក្រុម​ចុងក្រោយ ជើងទី១ ចាប់ផ្តើមប្រកួតនៅថ្ងៃទី១៤ ខែកុម្ភ: ម៉ោង ៣:០០រំលងអធ្រាត្រ ចំនួន២ប្រកួត។

កម្មវិធីប្រកួតជើងទី១ រាត្រីនេះ៖

– ថ្ងៃទី១៤ ខែកុម្ភ: Copenhagen vs Manchester City នៅកីឡដ្ឋាន Parken Stadium ម៉ោង ៣:០០រំលងអធ្រាត្រ
– ថ្ងៃទី១៤ ខែកុម្ភ: RB Leipzig vs Real Madrid នៅកីឡដ្ឋាន Red Bull Arena ម៉ោង ៣:០០រំលងអធ្រាត្រ។

​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ទាំង៨គូ៖
– PORTO vs ARSENAL
– NAPOLI vs BARCELONA
– PSG vs REAL SOCIEDAD
– INTER MILAN vs ATLÉTICO DE MADRID
– PSV vs BORUSSIA DORTMUND
– LAZIO vs BAYERN MÜNCHEN
– COPENHAGEN vs MANCHESTER CITY
– RB LEIPZIG vs REAL MADRID។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.