កីឡាករម្នាក់បានស្លាប់ បន្ទាប់ពីត្រូវផ្លេកបន្ទោរ វាយចំក្នុងអំឡុងពេលការប្រកួតនៅ មិត្តភាពនៅក្នុងកីឡដ្ឋាន Siliwangi Stadium ស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សោកនាដកម្មបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លង​ទៅ នៅក្នុងការប្រកួតមិត្តភាពរវាងក្រុម FC Bandung ទល់នឹងក្រុម FBI Subang ដែលការ​ប្រកួត​នោះ​ធ្វើ​ឡើងនៅក្នុងពហុកីឡាដ្ឋាន Siliwangi Stadium ចម្ងាយប្រហែល ១៥០ គ.ម ភាគខាងត្បូង ទីក្រុង Jakarta។

ជនរកគ្រោះគឺជាសមាជិកម្នាក់របស់ក្រុម FC Bandung មានឈ្មោះថា Septian Raharja អាយុ ៣៥ឆ្នាំ រូបគេបានចូលលេង ជាជម្រើស១១នាក់ដំបូងឱ្យក្រុម តែគួរឱ្យសោកស្តាយនោះ ការប្រកួតនោះ​ទើ​បតែ​ចាប់ផ្តើមបាន១៥ប៉ុណ្ណោះ នៅវគ្គទី១ ស្រាប់តែមានផ្លេកបន្ទោរ វាយចំរូបគេតែម្តង បណ្តាល​ឱ្យរូបគេមានរបួសយ៉ាងឆ្ងន់ធ្ងរ។

ភ្លាមៗនោះ កីឡាករ Se​ptian Raharja ត្រូវបានគេសង្គ្រោះបន្ទាន់ដោយបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលរូបគេបាន​ផុត​ដង្ហើម ក្រោយពេលទៅ​​ដល់មន្ទីពេទ្យ៕

Share.