ពានរង្វាន់ AFC Cup 2021 នៅ​តំបន់​អាស៊ីខាងត្បូង នឹង​រៀបចំ​​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ខណៈ​តំបន់​អាស៊ីខាងកើត អាស៊ីកណ្ដាល និង​អាស៊ីខាងលិច សុទ្ធ​តែ​បាន​​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​រួចរាល់​ហើយ។ ចំណែក​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី សម្រេច​លុប​ចោល​ដោយ​សារ​មិន​អាច​រក​ទីកន្លែង​ប្រកួត​បាន​ព្រោះ​មាន​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ខ្លាំង។

ក្រោយ​ការ​សម្រេច​ថ្មី​នេះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​បឋម​សិន​រវាង​ក្រុម​Bengaluru របស់​ឥណ្ឌា ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ ​​Eagles របស់​ម៉ាល់ឌីវ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Rasmee Dhandu Stadium ក្នុង​ទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ។

អត្ថបទពាក់ព័ន្ធ៖កម្ពុជា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត ទទួល​បាន​​កន្លះ​កៅអី​ប៉ុណ្ណោះ​ក្នុង​ពាន 2023 AFC Cup

អ្នក​ឈ្នះ​រវាង​គូ​ប្រកួត​នេះ​នឹង​ឡើង​ទៅ​បំពេញ​ពូល D ដែល​មាន​ក្រុម ATK Mohun Bagan របស់​ឥណ្ឌា Bashundhara Kings របស់​បង់ក្លាដេស និង​ក្រុម Maziya របស់​ម៉ាល់ឌីវ ដែល​កំពុង​រង់ចាំ​ស្រេច។ ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល D នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៤ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ស្វែង​រក​ក្រុម​ខ្លាំង​តែ​១ក្រុម​ឡើង​ទៅ​​ជួប​ក្រុម​Nasaf របស់​អ៊ូប៊ែគីស្ថាន ឬក្រុម​ Ahal របស់​តួរមេនីស្ថាន ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​កណ្ដាល។

Telegram-Troryorng
Share.