បើ​តាម​ការ​បញ្ជាក់​របស់ Footy Rankings ថ្មីៗនេះ​ថា​​នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬ ហៅ​ថា​អាស៊ាន ដែល​មាន​១២​ក្រុម​ចំនួន​៣ពូល​ប្រចាំ​ពានរង្វាន់ AFC Cup ​នោះ​គឺ​​បាន​កំណត់​កៅអី​បណ្ដោះអាសន្ន​រួចរាល់​ហើយ សម្រាប់​ឆ្នាំ​២០២៣ ខាង​មុខ​។

លីគ​បណ្តា​ប្រទេស​តំបន់​អាស៊ាន​ដែល​មាន​ចំនួន​១០​ក្រុម (វិស័យ​បាល់ទាត់​មាន​អូស្ត្រាលី ស្ថិត​ក្នុង​តំបន់​អាស៊ាន​ដែរ)៖
-២​កៅអី៖ ហ្វីលីពីន,​ម៉ាឡេស៊ី,​អូស្ត្រាលី មាន​ចំនួន២ក្រុម​ដូចគ្នា (​ទាំង​អស់​៨ក្រុម)
-១កៅអី កន្លះ៖ សិង្ហបុរី,​ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា (៣​ក្រុម​ឡើង​វគ្គ​ចែក​ពូល ៣ក្រុម​ស្ថិត​នៅ​វគ្គ​ជម្រុះ)
-កន្លះ​កៅអី៖ កម្ពុជា ឡាវ ប្រ៊ុយណេ និង​ទីម័រខាងកើត (ក្រុម​ជើង​ឯក​លីគ​​កំពូល​ទាំង​៤​ប្រទេស​ត្រូវ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជា​មុន​សិន)

កន្លង​មក​ភាគី​កម្ពុជា ទទួល​បាន​កៅអី ១កៅអី​កន្លះ​ចន្លោះ​ឆ្នាំ​២០២០ ដល់​២០២២ ពោល​គឺ​ក្រុម​ជើង​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ទទួល​បាន​ឱកាស​ចូលលេង​វគ្គ​ចែក​ពូល ហើយ​ក្រុម​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ទទួល​បាន​កន្លះ​កៅអី​ ដែល​​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​សិន ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ជុំ​បន្ត។

អត្ថបទពាក់ព័ន្ធ៖បឹងកេត និង​វិសាខា មិន​​លេង​ពាន AFC Cup បានទេ ព្រោះ​រំសាយ​តំបន់​អាស៊ាន​ចោល​ហើយ

តាម​ការ​កំណត់​ពានរង្វាន់ AFC Cup មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា ក្នុង​នោះ​មាន​តំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងលិច និង​អាស៊ីអាគ្នេយ៍។ ក្រុម​លេខ១​និង​លេខ២​តាម​តំបន់​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​បន្ត​ជាមួយ​ក្រុម​នៅ​តំបន់​ផ្សេងៗគ្នា​ជា​បន្ត​ដើម្បី​រក​អ្នក​ឈ្នះ​ជើង​ឯក​ប្រចាំ​ឆ្នាំ។

សម្រាប់​តំបន់​អាស៊ាន មាន​តែ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក ពានរង្វាន់ AFC Cup ក្នុង​ឆ្នាំ​២០១៥ គិត​ចាប់​តាំង​ពី​​បង្កើត​ឡើង​ផ្លូវការ​ដំបូង​ក្នុង​ឆ្នាំ​២០០៤ មក៕

អត្ថបទពាកព័ន្ធ៖ពាន “Stadium Of The Year 2020” បាន​​ទៅ​កីឡដ្ឋាន​មួយ​​ស្ថិត​តំបន់​អាស៊ាន​យើង

Telegram-Troryorng
Share.