ម្ចាស់ផ្ទះជើងខ្លាំងអូស្រ្តាលី Central Coast Mariners បាន​យក​ឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោន តំណាងកម្ពុជា ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Industree Group ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើង​ទៅ​កាន់​ផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤ ។

ខណ:ក្រុម Macarthur FC របស់ប្រទេសអូស្ដ្រាលី បានយកឈ្នះក្រុម Sabah របស់ប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Campbelltown Sports ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ឡើង​ទៅ​កាន់​ផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤។

ដូចនេះ ក្រុមរបស់ប្រទេសអូស្ដ្រាលីទាំង២ គឺ Macarthur FC នឹង​ត្រូវ​ជួប​ក្រុម Central Coast Mariners សម្រាប់វគ្គផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup។បើមិនមានការ​ប្រែ​ប្រួល​អ្វីទេ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Cup ក្នុងតំបន់អាស៊ាននឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.