ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់ បន្ទាប់ពីបានធ្វើសកម្មភាពកាប់ប្លន់ជនជាតិកូរ៉េម្នាក់ បណ្តាលឲ្យរងរបួសម្នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ។

ក្រោយកើតហេតុបានពីរថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ត្រង់ចំណុច ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំមកចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង៧នាក់៖ ទី១ ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ ១៦ឆ្នាំ។ ២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ ១៥ឆ្នាំ។ ៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ ១៥ឆ្នាំ។ ៤. ឈ្មោះ សុខ ធា សុភា ភេទប្រុស អាយុ ១៥ឆ្នាំ។ ៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ ១៦ឆ្នាំ។ ៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ ១៥ឆ្នាំ។ ៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ ១៦ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួននាំមកសាកសួរ ជនសង្ស័យទាំង៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាយយកដ្ឋានបានប្រគល់ឱ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.