កីឡាករហែលទឹកជម្រើសជាតិ ចំនួន ៣រូប​កំពុង​ចូល​រួម​ប្រកួត​ប្រជែង ​កីឡា​ហែលទឹក​ ជ្រើសរើស​ជើង​ឯក​ ពិភពលោក​ នៅ​ក្នុង​ទីក្រុង​ដូហា​ ប្រទេស​កាតា​ ដែល​បាន​ប្រព្រឹត្តទៅ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤នេះ​។

ក្នុង​នេះកីឡាករហែលទឹកជម្រើសជាតិ ចំនួន ៣រូប​ ​ត្រូវចូលរួមប្រកួតរួមមាន៖

១. កីឡាការិនី ឃឺន ចន្ទចរិយា និងត្រូវប្រកួត ០២វិញ្ញាសា គឺ ១០០ម របៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះកំណត់​ត្រា​ថ្នាក់​ជាតិថ្មី​​ កីឡា​ការិនី​ ឃឺន​ ចន្ទ​ចរិយា​ លើ​វិញ្ញាសា​ ១០០ម​ របៀបហែល​ផ្ងារ​ ក្នុង​ថេរវេលា​ ១:០៩.៣១​ វិនាទី។

ខណ:វិញ្ញាសារ ៥០ម របៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ

២. កីឡាករ មនត្រស ផានសុវណ្ណអារុន និងត្រូវប្រកួត ០២វិញ្ញាសា គឺ ៥០ម របៀបហែលមេអំបៅ ប្រកួតនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជាលទ្ធផលលើវិញ្ញាសា​ ៥០ម​ របៀបហែល​មេអំបៅ​ ក្នុង​ថេរវេលា​ ២៦.៩៣​ វិនាទី​ ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​សេរី​ ក្នុង​ចំណោម​១០នាក់​ សេរី​ទី២។

ខណ: វិញ្ញាសារ ១០០មរបៀបហែលសេរី ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ

៣. កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ និងត្រូវប្រកួត ០២វិញ្ញាសា គឺ ៥០ម របៀប​ហែល​សេរី ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ និង៥០មរបៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ដោយឡែក​សម្រាប់​ថ្ងៃ​ទី១៤ កុម្ភ: នេះ​ជា​ការ​ប្រកួត​ កីឡា​ករ​ មនត្រស​ ផានសុវណ្ណអារុន​ និងកីឡា​ការិនី​ ឃឺន​ ចន្ទ​ចរិយា​ ហែលទឹក​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការ​ប្រកួត​កីឡា​ហែលទឹក​ ជ្រើសរើស​ជើង​ឯក​ពិភពលោក​ នៅ​ទីក្រុង​ដូហា​ ប្រទេស​កាតា​ ដែល​មាន​វិញ្ញាសា​រួម​មាន​៖

  • កីឡាការិនី​ ចរិយា​ ប្រកួត​លើ​វិញ្ញាសា​ ៥០ម​ របៀបហែល​ផ្ងារ​ សេរី​ទី២​ ខ្សែ​បន្ទាត់​លេខ​៦​ ព្រឹក​ម៉ោង​ ០៩:៣៤​ (ម៉ោង​នៅ​កាតា)។
  • កីឡា​ករ​ សុវណ្ណ​ ប្រកួត​លើប្រភេទ​វិញ្ញាសា​ ១០០ម​ របៀបហែល​សេរី​ សេរី​ទី៤​ ខ្សែ​បន្ទាត់​លេខ​៥ ព្រឹក​ម៉ោង​ ០៩:៥២​ (ម៉ោង​នៅកាតា​)​៕
Share.