​ក្រុមបាល់ទាត់ Real Madrid និង Manchester City ទទួលបានជ័យជម្នះដូចគ្នាសម្រាប់ការប្រកួតក្រៅដី ជើងទី១ វគ្គ​១៦ក្រុម​ចុងក្រោយ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ កាលពីយប់ថ្ងៃទី១៣ ឈានចូលព្រឹកថ្ងៃទី១៤ ខែកុម្ភ:។

លទ្ធផលជើងទី១៖

– Copenhagen ១-៣ Manchester City នៅកីឡដ្ឋាន Parken Stadium
– RB Leipzig ០-១ Real Madrid នៅកីឡដ្ឋាន Red Bull Arena។

កម្មវិធីប្រកួត២គូជើងទី១រាត្រីនេះ៖

– ថ្ងៃទី១៥ ខែកុម្ភ: Lazio vs Bayern Munich នៅកីឡដ្ឋាន Stadio Olimpico ម៉ោង ៣:០០រំលងអធ្រាត្រ
– ថ្ងៃទី១៥ ខែកុម្ភ: PSG vs Real Sociedad នៅកីឡដ្ឋាន Parc des Princes ម៉ោង ៣:០០រំលងអធ្រាត្រ។

​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ទាំង៨គូ៖
– Porto vs Arsenal
– Napoli vs Barcelona
– PSG vs Real Sociedad
– Inter Milan vs AT Madrid
– PSV vs Dortmund
– Lazio vs Bayern Munich
– Copenhagen vs Manchester City
– RB Leipzig vs Real Madrid។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.