សិល្បៈជាតិ៖ តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា ក្នុង​ថ្ងៃទី១៤ កុម្ភៈ (ទិវា​នៃ​ក្តី​ស្រឡាញ់) ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីអំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​យុវជន សូម​ចូលរួម​ផ្សព្វផ្សាយ អប់រំ ពន្យល់​ណែនាំ ក្រើនរំលឹក​ដល់ បងប្អូន កូនចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ​ឱ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ល្អ​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស និង​ភាពថ្លៃថ្នូរ របស់ខ្លួន របស់​ក្រុមគ្រួសារ​ខ្លួន ពិសេស​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ។

Share.