នៅថ្ងៃទី១៤ កុម្ភ:នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ​ត្រូវបានទទួលស្គាល់ជាសមាជិក ពេញសិទ្ធ របស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក Global Esports Federation ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។

ការ​ទទួល​បានជាសមាជិក ពេញសិទ្ធ របស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក Global Esports Federation បន្ទាប់ MOONTON GAMES បាន​ផ្តោត​មក​លើ​កម្ពុជា និង​បាន​សហការ​ជាមួយ​ EFC នៅ​ក្នុង​ឆ្នាំ២០២៣ កន្លង​ទៅ ​ក៏​ដូច​ជា​ការ​រៀបចំព្រឹត្តិការណ៍ដ៏ធំ គឺជើងឯក Mid Season Cup (MSC) នៅ​រាជធានីភ្នំពេញ ខណៈ​កីឡាករ កីឡាការិនី និង​អ្នក​គាំ​ទ្រ​លើអេឡិចត្រូនិកនេះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ផងដែរ។

គួរបញ្ជាក់ផង​ដែរ​ថា វិស័យកីឡាអេឡិចត្រូនិកនៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​មួយ​ជំហាន​ទៀត ក្នុង​ក្រប​ខណ្ឌ​នៃលីគអាជីព ពេញលេញមួយដោយមានការអញ្ជើញ គ្រូពីក្រៅប្រទេស ក៏​ដូច​ជា​កី​ឡា​ករបរ​ទេស​មកចូលរួមជាក្រុម ក្នុងប្រទេស កម្ពុជាផងដែរ នេះ​បញ្ជាក់​ឃើញថា​វិស័យ​កីឡា​អេឡិច​ត្រូនិក​នៅ​កម្ពុជា មុជកាន់​តែជ្រៅ​ទៅ​កាន់​ពិភពលោក៕

Share.