​ក្រុមបាល់ទាត់ Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានរងបរាជ័យ Lazio ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadio Olimpico ជើងទី១ វគ្គ​១៦ក្រុម​ចុងក្រោយ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ កាលពីយប់ថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែកុម្ភ:។

ពោលគឺ៣ថ្ងៃក្រុម Bayer Leverkusen របស់លោក Xabi Alonso នៅលីគកំពូលអាល្លឺម៉ង់ Bundesliga សប្តាហ៍ទី២១ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន BayArena កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភ: ឆ្នាំ២០២៤។

លទ្ធផលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាល៖

– Copenhagen ១-៣ Manchester City នៅកីឡដ្ឋាន Parken Stadium
– RB Leipzig ០-១ Real Madrid នៅកីឡដ្ឋាន Red Bull Arena
– Lazio ១-០ Bayern Munich នៅកីឡដ្ឋាន Stadio Olimpico
– PSG ២-០ Real Sociedad នៅកីឡដ្ឋាន Parc des Princes។

លទ្ធផល​នៃ​ការ​ចាប់ឆ្នោត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ទាំង៨គូ៖
– Porto vs Arsenal
– Napoli vs Barcelona
– PSG vs Real Sociedad
– Inter Milan vs AT Madrid
– PSV vs Dortmund
– Lazio vs Bayern Munich
– Copenhagen vs Manchester City
– RB Leipzig vs Real Madrid។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.