ត្បូងឃ្មុំ៖ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចសាងសង់ផ្លូវវាងថ្មីមួយខ្សែ ប្រវែង១ ៥០០ម៉ែត្រ ដើម្បីការពារសុវត្ថិ ភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបេតុង ដែលរងការខូចខាតដោយសារ ការបាក់ច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ។ឯកឧត្តម  ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបែបនេះ ខណៈ ដឹកនាំមន្ត្រី       បច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងបាក់ច្រាំទន្លេ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពិថ្ងៃម្សិលមិញ។

លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា   ផ្លូវវាងថ្មីមួយ ប្រវែង ១ ៥០០ម៉ែត្រ ដែលត្រូវស្ថាបនា ជំនួសផ្លូវ ដែលរងការខូចខាតប្រវែង១២០ម៉ែត្រ ស្ថិតនៅចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនោះ គឺចាប់ផ្តើមពីចំនុចខាងកើតវត្តពាមចក គល់ស្ពានអង្កូ បន្តទៅស្ពានព្រែកតាខ្វាន់ចុងភូមិទួលគរ ដែលចំណាយថវិកាសាងសង់ដោយក្រសួង។ ការសម្រេចសាងសង់ផ្លូវវាងថ្មី វិញ បន្ទាប់ពីមន្រ្តីជំនាញបានដាក់ម៉ាស៊ីនខួងយកអាចម៍ដីទៅពិនិត្យរួចរាល់ ឃើញថា មិនអាចជួសជុលទប់ច្រាំងបានទេ ព្រោះនៅតែបន្តបាក់ ដដែល។

សូមបញ្ជាក់ថា ផ្លូវបេតុងមួយកន្លែងនេះ បានរងការបាក់ស្រុតចូលទន្លេមេគង្គ កាលពីថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៣ ដោយសារទឹកហូរជ្រាប ៕

អត្ថបទ៖ សាន វីឡែម

Share.