កម្មវិធី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំទី២​នឹង​បញ្ចប់​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ហើយ​ក្នុង​ពានរង្វាន់​បាល់ទះ​«តេជោលីគ រដូវកាល​២០២៣-២៤ (Techo Volleyball Cambodia League)» លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​មាន​៣គូ​ត្រូវ​ប៉ះ​គ្នា មុន​យក​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម​ឡើង​​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ។

កម្មវិធី​ប្រកួត​ថ្ងៃ​សុក្រ ១៦ កុម្ភៈ (វគ្គ​សន្សំ​ពិន្ទុ​ជុំទី២)៖

  • ម៉ោង​១រសៀល ន.ប រាជធានី​ភ្នំពេញ ប៉ះ​កងពលធំ​អន្តរាគមន៍​លេខ៣
  • ម៉ោង​៣:៣០​រសៀល ក្រសួង​មហាផ្ទៃ ប៉ះ ន.ប ខេត្ត​ពោធិសាត់
  • ម៉ោង៦ល្ងាច សមាគម​វិសាខា ប៉ះ បញ្ជាការដ្ឋាន​អង្គរក្ស

កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍ ១៧ កុម្ភៈ (វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ)៖

  • ក្រុម​ចំណាត់​ថ្នាក់​លេខ១ ប៉ះ ក្រុម​ចំណាត់​ថ្នាក់​លេខ៤
  • ក្រុម​ចំណាត់​ថ្នាក់​លេខ២ ប៉ះ ក្រុម​ចំណាត់​ថ្នាក់​លេខ៣

ពានរង្វាន់​បាល់ទះ «តេជោលីគឆ្នាំ​២០២៣-២៤» មាន​សមាជិក​ក្រុម​ចំនួន​១០​ក្រុម ដោយ​តម្រូវ​អោយ​ប្រកួត​ជម្រុះ​ដល់​ទៅ​៣ វគ្គ​សំខាន់ៗ នោះ​គឺ​៖

  • វគ្គ​ទី១ ក្រុម​ទាំង​១០​ប៉ះ​គ្នា សន្សំ​ពិន្ទុ ១ជុំ ហើយ​​ក្រុម​លេខ១​ដល់​លេខ​៨ មាន​ឈ្មោះ​បន្ត​ទៅ​ជុំ​ទី២ ខណៈ​ក្រុម​ក្រុម​លេខ៩ និង​លេខ១០ ត្រូវ​កាត់​ចេញ
  • វគ្គ​ទី២ ក្រុម​​នៅ​សល់​៨ក្រុម​​បន្ត​ប្រកួត​សន្សំ​ពិន្ទុ​១ជុំ​ទៀត ហើយ​ក្រុម​លេខ​១​ដល់​លេខ​៤ មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​លេខ​៧​និង​លេខ​៨ ត្រូវ​កាត់​ចេញ
  • វគ្គ​ទី៣ គឺ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ

​ការ​ប្រកួត​ពានរង្វាន់​«តេជោលីគឆ្នាំ​២០២៣-២៤» ចាប់ផ្តើមប្រកួត​ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ៕

Share.