បន្ទាយមានជ័យ៖ មកទិញស្រាបៀរ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ឆក់ទូរសព្ទអាហ្វូនភ្នែកបីរត់បាត់ ត្រូវសមត្តកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យមានឈ្មោះ រ៉េត បាត់ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ទួន ឃឹម ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យឈ្មោះ រ៉េត បាត់ បានធ្វើសកម្មភាពលួចទូរស័ព្ទអាយហ្វូនភ្នែកបីចំនួន១គ្រឿង នៅពេលជនសង្ស័យទៅទិញស្រាបៀរ២កំប៉ុង នៅពេលម្ចាស់រវល់ទៅយកស្បោងច្រកឱ្យ ស្រាប់តែឆក់ទូរសព្ទរត់បាត់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចខាងលើ។

ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់ទូរស័ព្ទហើយ កម្លាំងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ និងយកបានទូរសព្ទបានមកវិញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ នៅចំពោះមុខជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះពិតមែន។ បច្ចុប្ន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.