សមាគមបាល់ទះវិសាខា ត្រូវ​ជួបក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ​នៅវគ្គផ្តាច់ព្រ័ត្រ ​ក្នុង​ពានរង្វាន់​បាល់ទះ​ «តេជោលីគ រដូវកាល​២០២៣-២៤ (Techo Volleyball Cambodia League)» កាលប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៤។

លទ្ធផលប្រកួតថ្ងៃទី១៧ កុម្ភ: (វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ)៖

  • សមាគមបាល់ទះវិសាខា ៣-០ ក្លិបស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ (សិតទី១ ២៥-២២,សិតទី២ ២៥-១៨,សិតទី៣ ២៥-២១)
  • ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ៣-១ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ (សិតទី១ ២១-២៥,សិតទី២ ២៥-១៧,សិតទី៣ ២៨-២៦, សិតទី៤ ២៥-២០)

កម្មវិធីប្រកួត«តេជោលីគ» ថ្ងៃទី១៨ ខែកុម្ភ:៖

– ដណ្ដើមលេខ៣៖ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ប៉ះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ោង ៣:០០រសៀល
– វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ សមាគមបាល់ទះវិសាខា ប៉ះ ក្លិបបញ្ជាការដ្ឋានអង្គរក្ស ម៉ោង ៦:០០ល្ងាច

ពានរង្វាន់​បាល់ទះ «តេជោលីគឆ្នាំ​២០២៣-២៤» មាន​សមាជិក​ក្រុម​ចំនួន​១០​ក្រុម ដោយ​តម្រូវ​អោយ​ប្រកួត​ជម្រុះ​ដល់​ទៅ​៣ វគ្គ​សំខាន់ៗ នោះ​គឺ​៖

  • វគ្គ​ទី១ ក្រុម​ទាំង​១០​ប៉ះ​គ្នា សន្សំ​ពិន្ទុ ១ជុំ ហើយ​​ក្រុម​លេខ១​ដល់​លេខ​៨ មាន​ឈ្មោះ​បន្ត​ទៅ​ជុំ​ទី២ ខណៈ​ក្រុម​ក្រុម​លេខ៩ និង​លេខ១០ ត្រូវ​កាត់​ចេញ
  • វគ្គ​ទី២ ក្រុម​​នៅ​សល់​៨ក្រុម​​បន្ត​ប្រកួត​សន្សំ​ពិន្ទុ​១ជុំ​ទៀត ហើយ​ក្រុម​លេខ​១​ដល់​លេខ​៤ មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​លេខ​៧​និង​លេខ​៨ ត្រូវ​កាត់​ចេញ
  • វគ្គ​ទី៣ គឺ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ

ការ​ប្រកួត​ពានរង្វាន់​«តេជោលីគឆ្នាំ​២០២៣-២៤» ចាប់ផ្តើមប្រកួត​ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ សម្រាប់​​អ្នក​ចង់​ចូល​រួម​ទស្សនាផ្ទាល់ ដោយ​សេរី នៅសាលវិមានបាល់ទះនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.