ភ្នំពេញ ៖ ស្ត្រីម្នាក់កើតមានជម្លោះក្នុងគ្រួសារ ប្តីប្រើហិង្សាកម្លាំងបាយវាយ សន្លប់ស្តូក ផ្អើលអ្នកជិតខាងជួយ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ អាយុជាង៣០ឆ្នាំ ប្រកបរបរលក់ភីហ្សានៅផ្សារកាណាសុីធី មានកូនស្រី២នាក់ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋក្បែរខាងបានឱ្យដឹងថា ស្ត្រីខាងលើមុននឹងសន្លប់ បានប្រាប់ថា ប្តីគាត់បានប្រើអំពើហិង្សាមកលើរូបគាត់ រួចគេចទៅបាត់ ប្រាប់ហើយសន្លប់ស្តូក ត្រជាក់ដៃជើង ចំណែកកូនស្រីតូចៗ២នាក់ គិតតែពីយំ សួររកឪពុក បងប្អូន ក៏មិននិយាយស្តី ។

ដោយឃើញសភាពមិនស្រួល បងប្អូនប្រជាពលរដ្ឋ ជួយហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងដឹកយកទៅសង្គ្រោះអាយុជីវិត ៕

អត្ថបទ៖ តាតុងសែនជ័័យ

Share.