សមាគមបាល់ទះវិសាខា ត្រូវ​ជួបក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ​នៅវគ្គផ្តាច់ព្រ័ត្រ ​ក្នុង​ពានរង្វាន់​បាល់ទះ​ «តេជោលីគ រដូវកាល​២០២៣-២៤ (Techo Volleyball Cambodia League)» កាលប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៤នេះ។

កម្មវិធីប្រកួត«តេជោលីគ» ថ្ងៃទី១៨ ខែកុម្ភ:៖

– ដណ្ដើមលេខ៣៖ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ប៉ះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ោង ៣:០០រសៀល
– វគ្គផ្ដាច់ព្រ័ត្រ៖ សមាគមបាល់ទះវិសាខា ប៉ះ ក្លិបបញ្ជាការដ្ឋានអង្គរក្ស ម៉ោង ៦:០០ល្ងាច

តើ វិសាខា ឬអង្គរក្ស នឹងក្លាយជាម្ចាស់ជើងឯក តេជោលីគ នៅល្ងាចនេះ? ចូលរួមទស្សនាដោយសេរី នៅសាលវិមានពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៣:០០នាទីរសៀលតទៅ។

ការ​ប្រកួត​ពានរង្វាន់​«តេជោលីគឆ្នាំ​២០២៣-២៤» ចាប់ផ្តើមប្រកួត​ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ សម្រាប់​​អ្នក​ចង់​ចូល​រួម​ទស្សនាផ្ទាល់ ដោយ​សេរី នៅសាលវិមានបាល់ទះនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.