ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព ឆក់ខ្សែកនារីម្នាក់​កំពុងដើរតាមផ្លូវ នៅចំណុច ផ្លូវលេខ៤៣៦កែងផ្លូវ លេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨៖២០នាទី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានតាមរយៈកាម៉េរ៉ាសុវត្ថិភាព និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅត្រង់ចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកបេីក)។
ទី២.ឈ្មោះ សម្បត្តិ ច័ន្ទសីហា ហៅ ខួច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ គឺជាជនដៃដល់។ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1512 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ ចតុមុខ

Share.