ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ គឺលោក Jurgen Klinsmann ក្រោយដឹកនាំក្រុមធ្លាក់ចេញពីពានរង្វាន់កម្រឹតអាស៊ី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ឈានជើងនៅទឹកដីប្រទេសកូរ៉េខាងត្បូងបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ វ័យ៥៦ឆ្នាំរូបនេះ​ត្រូវបានក្រុមជ​ម្រើ​សជាតិកូរ៉េខាងត្បូង សម្រេចបញ្ចប់តំណែង ខណៈមុខចាកចេញទៅ បានលោក Klinsmann ក៏ទទួលបានទឹកប្រាក់ចំនួន ៧.៥លានដុល្លារផងដែរ ក្រោយត្រូវក្រុមជម្រើសជាតិកូរ៉េខាងត្បូង បណ្តេញចេញពីតំណែងជាផ្លូវការ។

សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Asian Cup 2023 ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បាតឱកាសប្រជែងពានរង្វាន់ទ្វីបអាស៊ី ដែលជាពានមួយក្តីស្រមៃសម្រាប់កីឡាករកូរ៉េ ក្រោមថ្វីជើងក្រុមជម្រើសជាតិហ្សកដានី បានទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

លោក Jurgen Klinsmann​ កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦០ បច្ចុប្បន្នមានវ័យ៥៩ឆ្នាំ ធ្លាប់ជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨ ដោយបង្ហាញខ្លួនបានសរុបចំនួន ១០៨ ប្រកួត ហើយអាចរកគ្រាប់បាល់បានចំនួន ៤៧គ្រាប់។

ចូលកាន់ដំណែងដំបូងជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ ផ្ទាល់នៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ រូចបន្តដឹកនាំក្រុម ខ្លាំង Bayern Munich សមាជិកលីគកំពូលអាល្លឺម៉ង់ នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩។ មុខផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិអាមេរិក នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ក្រោយមកចូលដឹកនាំក្រុម Hertha BSC សមាជិកលីគទី២ របស់អាល្លឺម៉ង់ នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងចុងក្រោយនេះចូលកាន់តំណែងជាគ្រូងបង្វឹកឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅឆ្នាំ២០២៣ ដល់២០២៤នេះ៕

Share.