​ក្រុមបាល់ទាត់ Inter Milan ទទួលបានជ័យជម្នះសម្រាប់ការប្រកួតក្នុងដី ខណ: PSV Eindhoven បានត្រឹមស្មើក្នុងដីខ្លួនឯងទល់នឹង Borussia Dortmund ជើងទី១ វគ្គ​១៦ក្រុម​ចុងក្រោយ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ កាលពីយប់ថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែកុម្ភ:។

លទ្ធផលថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែកុម្ភ: ម៉ោង ៣:០០រំលងអធ្រាត្រ៖

  • Inter Milan ១-០ AT Madrid នៅកីឡដ្ឋាន San Siro
  • PSV ១-១ Dortmund នៅកីឡដ្ឋាន Philips Stadion។

កម្មវិធីប្រកួតថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២១ ខែកុម្ភ: ម៉ោង ៣:០០រំលងអធ្រាត្រ៖

  • Porto vs Arsenal នៅកីឡដ្ឋាន Stadio Diego Armando Maradona
  • Napoli vs Barcelona នៅកីឡដ្ឋាន Estádio do Dragão។

លទ្ធផលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាល៖

  • Copenhagen ១-៣ Manchester City នៅកីឡដ្ឋាន Parken Stadium
  • RB Leipzig ០-១ Real Madrid នៅកីឡដ្ឋាន Red Bull Arena
  • Lazio ១-០ Bayern Munich នៅកីឡដ្ឋាន Stadio Olimpico
  • PSG ២-០ Real Sociedad នៅកីឡដ្ឋាន Parc des Princes។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.