កណ្តាល៖ សម្ថកិច្ចក្របួចជាប់មុខសញ្ញាលួចម៉ូតូអ្នកស្រុកបានម្នាក់  បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដើរលួចម៉ូតូមួយគ្រឿងមិនសម្រច​កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យទាំង ០២នាក់ ទី១.ឈ្មោះ ឌឹម គីមហ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀន ត្រូវបានឃាត់ខ្លួ ន និងដកហូតម៉ូតូ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BT-7007 ជារបស់ជនរងគ្រោះ។ ទី២.ឈ្មោះ រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច ជាក់ស្តែងកាលពីខែមករា ឆ្នាំ២០២៤ ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពលួចបានម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ នៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ហើយនៅលើកទី២ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង ១៧:២០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ចេញពីស្ពានលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គោលបំណងដើរធ្វើសកម្មភាពលួចម៉ូតូ ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាក Suzuki Nex ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BT-7007 ទុកនៅមុខផ្ទះជាប់ផ្លូវបេតុង ដោយមានសោជាប់នៅម៉ូតូ ដោយឃើញឪកាសល្អ ជនសង្ស័យក៏ឈប់ម៉ូតូ រួចជនសង្ស័យឈ្មោះ ឌឹម គីមហ័ង ក៏ចុះទៅធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះតែម្ដង។​ ចំណែកជនសង្ស័យឈ្មោះ រិទ្ធី ជិះម៉ូតូទៅមុនតាមផ្លូវបេតុងខាងមុខ ហើយជនសង្ស័យឈ្មោះ ឌឹម គីមហ័ង ក៏ជិះម៉ូតូរបស់ជនរងគ្រោះឡើងតាមផ្លូវជាតិលេខ៦ ភ្លាមនោះជនរងគ្រោះឃើញក៏ស្រែក ចោៗ ក៏មានប្រជាពលរដ្ឋជួយដេញតាម ដល់ចំណុចមុខផ្សារព្រែកអញ្ចាញថ្មី ជនសង្ស័យក៏ជិះម៉ូតូទៅប៉ះរថយន្តអ្នកដំណើរ បណ្ដាលឱ្យដួលម៉ូតូ ទើបសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ឃាត់ខ្លួនបានយកមកធ្វើការសាកសួរតែម្ដង ។

ជនរងគ្រោះឈ្មោះ កែ អ៊ីម ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល នឹងកំពុងបន្តកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល​

Share.