បន្ទាប់​ពី​ចេញ​មក​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស កីឡាករបាល់ទះ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន ៣ រូប បានឈ្នះពានរង្វាន់​ឯកត្តជន​ពីលីគបាល់ទះ ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន​កម្ពុជា ថៃ នាំយក​ទៅ​កាន់​​ប្រទេស​កំណើតរបស់​ខ្លួន​វិញ សម្រាប់រដូវកាលឆ្នាំ២០២៣-២៤នេះ។

ពានរង្វាន់​ឯកត្តជន ដែល​កីឡាករ ៣រូប​បាន​ក្នុង​រួម​មាន៖

  • កីឡាករ LUVI FERBRIAN ឈ្នះពានរង្វាន់អ្នក​វាយ​ប្រយុទ្ធ​ស្តាំល្អជាងគេ ( The Best Outside Hitter ) បាល់ទះ តេជោលីគ រដូវកាល ២០២៣-២០២៤ (កម្ពុជា)
  • កីឡាករ DIO ZULFIKRI ឈ្នះពានរង្វាន់អ្នក​លើក​បាល់ល្អជាងគេ ( The Best Setter ) បាល់ទះ តេជោលីគ រដូវកាល ២០២៣-២០២៤ (កម្ពុជា)
  • កីឡាករ FARHAN HALIM ឈ្នះពានរង្វាន់អ្នក​វាយសេវាល្អជាងគេ ( The Best Server ) បាល់ទះ លីគថៃ ២០២៣-២០២៤ (ថៃ)

សម្រាប់ កីឡាករសញ្ជាតិ​ឥណ្ឌូណេស៊ី ទាំង៣រូប​នេះ​ក៏​បាន​ជួយ​អោយ​ក្លិប​ឈ្នះ​ជើង​ឯក​ដូច​គ្នា គឺ​កីឡាករ LUVI FERBRIANនិង DIO ZULFIKRI ជួយ​អោយ​ក្លិបបញ្ជាការដ្ឋានអង្គរក្ស ឈ្នះ​ជើងឯក តេជោលីគ ខណ:កីឡាករ FARHAN HALIM បាន​ជួយ​អោយ​ក្លិប Nakhonratchasima QMinC ប្រទេសថៃ ឈ្នះជើងឯក​ លីគបាល់ទះថៃ។

គួរ​បញ្ជាក់ថា សម្រាប់​​រដូវ​កាល​ឆ្នាំ២០២៣២៤ កីឡាករបាល់ទះរបស់ប្រទេសឥណ្ឌូណេស៊ី ចំនួន ៨រូប​បាន​ចេញ​ទៅ​ប្រកបអាជីពនៅក្រៅប្រទេស ក្នុង​នោះ​រួម​មាន៖

១. Fahri S. Putratama ក្លិប SKV Montana ប្រទេសប៊ុលហ្គារី
២. Megawati Hangestri P. ក្លិប Jung Kwan Jang Red Sparks ប្រទេសកូរ៉េខាងត្បូង
៣. Dio Zulfiki ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រទេសកម្ពុជា
៤. Luvi F. Nugraha ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រទេសកម្ពុជា
៥. I Gede Wirayuda ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រទេសកម្ពុជា
៦. Doni Haryono ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រទេសកម្ពុជា
៧. Yuda Mardiansyah ក្លិប Diamond Food VC ប្រទេសថៃ
៨. Farhan Halim ក្លិប Nakhon Ratchasima ប្រទេសថៃ៕

Share.