លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុ​ប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាស ន៍ថា៖ «បច្ចុប្បន្ន​លោក​សង្គេត​ឃើញ​ថា​កម្រិត​របស់​កីឡករ​បាល់ទះយើងមក​ដល់​ពេល​នេះ​ថ្នាក់​តំបន់​គឺ​យើង​អាច​លេង​បាន​ទាំង​អស់​គ្រប់​បណ្ដាល​ប្រទេស​ទាំង១១ នៅ​អាស៊ី-អាគ្នេយ៍»។ នេះ​ជា​ការ​លើក​ឡើង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​ តេជោលីគ ឆ្នាំ២០២៣-២០២៤ កាល​ពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤។​

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ត​ថា​ខណ: នៅ​តំបន់​អាស៊ី​មួយ​ចំនួនក៏​យើង​អាច​លេង​បាន​ជា​មួយ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​យើង​មិន​អាច​ភ្លេច​បាន​ឡើង ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ​នៅ​ តេជោលីគ វិសាខា គឺ​ជា​ក្រុម​មួយ​ល្អ​បំផុត​ចាប់​តាំង​ពី​ចាប់​ផ្ដើម ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ភ្លាត់​នៅ​ការប្រកួត​ចុង​ក្រោយ​ របូត​ជើង​ឯក។

ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​ តេជោលីគ ឆ្នាំ២០២៣-២០២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្រោយ​យក​ឈ្នះលើសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-១ (២៥-១៩, ២៥-២០, ២១-២៥, ២៥-១៩) នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ ស្រប​ពេល​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយ​យក​ឈ្នះ​ក្រសួង​មហា​ផ្ទៃ ៣-២ (២៦-២៨ ២៤-២៥ ២៥-១៦ ១៧-១៥)៕

Share.