គិត​ត្រឹម​ពេល​នេះ​រក​គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​៦ក្រុម​មុន​គេ កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់ AFC Champion League 2023-24 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី។

ក្រុម​ទាំង៦នោះ​មាន​ Jeonbuk Hyundai Motors របស់កូរ៉េខាងត្បូង, Shandong Taishan F.C. របស់​ចិន, Ulsan Hyundai របស់កូរ៉េខាងត្បូង, Yokohama F. Marinos របស់ជប៉ុន, Al Ain របស់អារ៉ាប់រួម និង Al Nassr របស់អារ៉ាប៊ីសាអូឌីត។

ពានរង្វាន់ AFC Champions League 2023 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.