ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានបញ្ចប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយទាំង៨គូ ខណ:លទ្ធផលរួ​​មមានដូចខាងក្រោម៖

លទ្ធផលថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភ:៖

  • Porto ១-០ Arsenal នៅកីឡដ្ឋាន Stadio Diego Armando Maradona
  • Napoli ១-១ Barcelona នៅកីឡដ្ឋាន Estádio do Dragão។

លទ្ធផលថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែកុម្ភ:៖

  • Inter Milan ១-០ AT Madrid នៅកីឡដ្ឋាន San Siro
  • PSV ១-១ Dortmund នៅកីឡដ្ឋាន Philips Stadion។

លទ្ធផលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាល៖

  • Copenhagen ១-៣ Manchester City នៅកីឡដ្ឋាន Parken Stadium
  • RB Leipzig ០-១ Real Madrid នៅកីឡដ្ឋាន Red Bull Arena
  • Lazio ១-០ Bayern Munich នៅកីឡដ្ឋាន Stadio Olimpico
  • PSG ២-០ Real Sociedad នៅកីឡដ្ឋាន Parc des Princes។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.