សិល្បៈ​ជាតិ​៖ មាន​រឿង​អ្វី​កើត​ឡើង ហេតុ​អី​បាន​ជា​អ្នក​នាង​ ខាត់ សុឃីម​ តារា​ពហុជំនាញ​ឡើង​ Status ចាក់ដោត​ទាំង​ថ្ងៃ​ដូច្នេះ​?

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ តារា​ពហុជំនាញ​ អ្នកនាង​ ខាត់ សុឃីម បេក្ខភាព​ឈរ​ឈ្មោះ​ជាប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​បង្ហោះ​សំណេរ​ខ្លី​មួយ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​៖ «ស្អប់​គេ​ម្នាក់​ឯង​មិន​អស់​ចិត្ត​ ប្រាប់​មិត្តភក្ដិ​ បងប្អូន​ឱ្យ​ជួយ​ស្អប់​…យីមិត្តភក្ដិ​សម្លាញ់​ខ្ញុំ​ កុំ​អីចឹង​អី​ ខ្ញុំ​ នៅរស់ទេ កុំ​ព្រួយ​ពេក​ (បិសាច​គួរ​ឱ្យ​ស្រលាញ់​»

ទោះ​ជា​មើល​ទៅ​សំណេរនោះ​អ្នក​នាង​ ភ្ជាប់​ជាមួយ​នឹង​សាច់រឿងចាស់​ដែល​អ្នក​នាង​ធ្លាប់​បាន​សម្ដែង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​មួយ​ក្ដី​ ប៉ុន្តែ​បើមើល​តាម​ពាក្យ​សន្ទនា​ ដែល​អ្នក​នាង​បាន​ឆ្លើយឆ្លង​ជា​មួយ​មិត្ត​ភក្ដិ​ រឿង​ហេតុ​ទំនង​អាច​ជា​សំដៅ​ទៅ​ដល់​រឿង​ ដែល​អ្នក​នាង​ កំពុង​តែ​ក្លាយ​ជា​បេក្ខភាព​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏​ថា​បាន​។

យ៉ាង​ណា​មិញ​ រឿង​ពិត​ជា​រឿង​អ្វី​នោះ​ នៅ​មិន​ទាន់​អាច​សន្មត​បាន​នៅ​ឡើយ​ទេ អ្វី​ដែល​ជា​ការ​លើក​ឡើង​ខាង​លើ​នេះ​ គ្រាន់​តែ​ជា​ការ​មើល​ឃើញ និង​ការ​សន្និដ្ឋាន​របស់​អ្នក​លេង​បណ្ដាញ​សង្គម ដែល​និយម​តាម​ដាន​ព្រឹត្តិការណ៍​នៅ​អនឡាញ​តែប៉ុណ្ណោះ​៕

Share.