យោងតាមការចេញផ្សាយពីសារព័ត៌មាន Support the Guardian បានឱ្យដឹងថា កីឡារ Dani Alves ត្រូវបានតុលាការកំពូលនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចកាត់ទោសលើបុរស​វ័យ៤០ឆ្នាំ រូបនេះឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកន្លះ ក្រោយជាប់ពីពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។

អតីតកីឡាករប្រេស៊ីល និងជាអតីតសមាជិករបស់ក្រុម Barcelona កីឡារ Dani Alves ត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទនារីវ័យក្មេងម្នាក់ នៅក្លឹបរាត្រីមួយកន្លែងកាលពីឆ្នាំ២០២២ កន្លងទៅ។

ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទ ពេលនេះក្លិបបាល់ទាត់ Club Universidad Nacional រហស្សនាម Pumas ដែលកីឡាករ Dani Alves បានប្រកបអាជីព នៅក្របខណ្ឌ Liga MX លីគកំពូលរបស់ប្រទេសម៉ិកស៊ិក បានបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារវ័យ៣៩ឆ្នាំនេះភ្លាមៗតែម្តង កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយមក កីឡាករ Dani Alves បានឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចដូច្នេះថា៖ «ខ្ញុំបានរាំ និងរីករាយជាមួយពេលវេលាពេលនោះ ដោយមិនបានទៅប៉ះពាល់អ្នកផ្សេងឡើយ។ ខ្ញុំមិនដឹងថា ស្ត្រីនោះជានរណាទេ តើខ្ញុំអាចធ្វើអំពើទាំងនេះដាក់ ស្ត្រីនោះយ៉ាងដូចម្តេច? »។

រីឯតារាម៉ូដែល Joana Sanh ត្រូវជាភរិយាកីឡាករ Dani Alves បានបង្ហោះសារលើបណ្តេញសង្គមថា៖«ខ្ញុំពិតជាមិនអាចទទួលយកបានឡើយ ក្នុងរយ:ពេលមួយសប្តាហ៍ប៉ុណ្ណោះ ខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ២នាក់ គឺម្តាយរបស់ខ្ញុំបានទទួលមរណភាពនៅដើមសប្តាហ៍ ហើយស្វាមីរបស់ខ្ញុំ (Dani Alves) ត្រូវបានប៉ូលីសចាប់ឃុំខ្លួន នៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ»៕

គួរដឹងថាខ្សែការពារ Alves ធ្លាប់ប្រកបអាជីពនៅក្លិប Barcelona, Juventus, São Paulo, Paris Saint-Germain, Sevilla, Bahia និង Club Universidad Nacional ខណ:ក្នុងក្រុមជម្រើសជាតិប្រេស៊ីល រូបគេធ្លាប់ជាប់តាំងពីឈុត U20, ឈុត U23 និងឈុតធំ តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១៕

Share.