ពិតណាស់បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែរងនូវវិបត្តិដ៏ធ្ងន់ធ្ងរនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យគ្រប់គ្នាត្រូវសម្ងំសម្រាកក្នុងផ្ទះបើមិនមានភារកិច្ចចាំបាច់ណាមូយទេនោះហាមចេញក្រៅផ្ទះជាដាច់ខាត។
ទោះជាស្ថិតក្នុងបរិយាកាសតានតឹងដូម្ដេចក្ដី តារាចម្រៀងវ័យក្មេង រ៉េត សូហ្សាណា ក៏មិននៅស្ងៀម ធ្វើឱ្យខ្លួនឯងអផ្សុកដែរ ព្រោះកញ្ញាបានចែករំលែកនូវរូបស្អាតៗក្នុងអាកប្បកិរិយាប្លែកៗគ្នា ជាមួយនឹងសំណេរខ្លីដែលបង្ហាញពីការយកចិត្តទុកចិត្តចំពោះអ្នកគាំទ្រក៏ដូចជាមហាជនទូទៅ។ រ៉េត សូហ្សាណាបានសរសេរលើ Page របស់កញ្ញាថា៖ «Take Care everyone and Stay safe ដឹងអត់គេបារម្ភ?»
ជាពិសេសបើកំលោះៗបានឃើញសំណេរដែលបង្ហោះអមមកជាមួយនូវរូបភាពខ្យូតៗស្អាតៗទៀតនោះច្បាស់ជារីកសួតរីកថ្លើមជាក់ជាមិនខាន។ ចង់ដឹងថារូបភាពរបស់ យុវតី រ៉េត ហ្សាណា ស្អាតនិងគួរឱ្យស្រលាញ់ដល់កម្រិតណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

