កីឡាករខ្សែបម្រើជនជាតិជប៉ុន Junya Ito បានដាក់ពាក្យប្តឹងលើស្ត្រីពីរនាក់វិញ ហើយទាមទារសំណងចំនួន ២០០លានយ៉េន ដែលស្មើនឹង ១.៣លានដុល្លារ ក្រោយចោទប្រកាន់ខ្លួនពីបទរំលោភផ្លូវភេទ ទាំងដែលខ្លួនមិនបានប្រព្រឹត្តិ។

កីឡាករខ្សែបម្រើជនជាតិជប៉ុន Junya Ito វ័យ៣០ឆ្នាំរូបនេះ បានបដិសេធកាចោទប្រកាន់នោះទាំងស្រង់ ក្រោយត្រូវបានស្ក្រីពីរនាក់នៅប្រទេសកំណើត បានប្តឹងអំឡុងពេលដែលរូបគេកំពុងមានភារកិច្ចនៅក្នុងក្រុមជម្រើសជាតិជប៉ុន នៃព្រឹត្តិការណ៍ AFC Asian Cup 2023 នៅប្រទេសកាតា កន្លងទៅ។

សមាជិករបស់ក្រុមជប៉ុន Ito កំពុងចូលរួមប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ក្នុង​ប្រទេសកាតារ​ កាលេពីពេលកន្លងទៅ ក៏​មាន​ព័ត៌មាន​មួយបានសរសេរពី​ការចោទប្រកាន់​រូបគេ​ ហើយត្រូវបានចុះ​ផ្សាយ​​ក្នុងទស្សនាវដ្តីជប៉ុន ភ្លាមៗនោះ រូប​គេ​បានចាកចេញពីក្រុម​ជប៉ុន មុនការប្រកួតវគ្គ​៨ចុងក្រោយ​ជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញប៉ូលិសជប៉ុន កំពុងធ្វើការស៊ើបអង្កេតបន្ថែមជុំវិញរឿងរ៉ាវរវាងកីឡាករ Junya Ito ដែលរត្រូវស្រ្តីពីរនាក់បានចោទប្រកាន់ កាលពីឆ្នាំមុនពាក់ព័ន្ធនឹងកីឡាករខាងលើឆ្នាំរូបនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានរបស់ជប៉ុន the Japan time កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ៕

Share.