ក្លិបបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា បានយកឈ្នះ Mizuno ក្នុងលទ្ធផល ៣សិតទល់០ (20-25, 22-25, 18-25) កាលពីថ្ងៃទី២៤ ខែកុម្ភ: ក្លាយជាម្ចាស់ជើងឯកលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤។

ខាងក្រោមនេះគឺជាលទ្ធផល ១៤ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15) កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
  5. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25) កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
  6. Win Streak បានយកឈ្នះ Conti Sports ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24) កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
  7. Win Streak បានយកឈ្នះ TMFI Falcons ក្នុងលទ្ធផល ៣សិតទល់នឹង១ (23-25,19-25,25-22,19-25) កាលពីថ្ងៃសៅរ៍ ទី៦ និខែមករា ឆ្នាំ២០២៤។
  8. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់នឹង០ (22-25,20-25,19-25) កាលពីថ្ងៃអាទិត្យ ទី៧ និខែមករា ឆ្នាំ២០២៤។
  9. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25,20-25,17-25) កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
  10. Win Streak បានយកឈ្នះ TMFI Falcons ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-18,23-25,25-20,28-26) កាលពីថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។
  11. Win Streak បានយកឈ្នះ Conti Sports ក្នុង​លទ្ធផល ៣សិតទល់នឹង០ (25-19,25-17,25-23) កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។
  12. Win Streak បានយកឈ្នះ Mizuno ក្នុងលទ្ធផល ៣សិតទល់១ (23-25, 25-21, 25-18, 25-16) កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤។
  13. Win Streak បានយកឈ្នះ Mizuno ក្នុងលទ្ធផល ៣សិតទល់២ (25-22, 22-25, 25-23, 21-25, 13-15) កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤។
  14. Win Streak បានយកឈ្នះ Mizuno ក្នុងលទ្ធផល ៣សិតទល់០ (20-25, 22-25, 18-25) កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Win Streak មាន ៤៣ពិន្ទុ
  2. Pingtung Taipower មាន ៣៨ពិន្ទុ
  3. Mizuno មាន ២៥ពិន្ទុ
  4. Taiwan Falcon មាន ២៣ពិន្ទុ
  5. Conti Sport មាន ១០ពិន្ទុ
  6. Changhua SDTV មាន ៧ពិន្ទុ។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.