​ក្រុមបាល់ទាត់ Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានយកឈ្នះ RB Leipzing ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Allianz Arena កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: នៅលីគកំពូលអាល្លឺម៉ង់ Bundesliga សប្តាហ៍ទី២៣ រដូវកាល ២០២៣-២៤។

២គ្រាប់ជ័យជម្នះរបស់ Bayern Munich ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Harry Kane នៅនាទី៥៦’ និងនាទី៩០+១’ ទទួលបាន៣ពិន្ទុបន្ថែម ក្រោយឆ្លងកាត់២៣ប្រកួត ឈ្នះ១៧ ស្មើ២ និងចាញ់៤ មាន៥៣ពិន្ទុ។

ខណ: Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ​បន្តឈរកំពូលតារាងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយឆ្លងកាត់២៣ប្រកួត ឈ្នះ១៩ ស្មើ៤ មិនដែលចាញ់សោះ មាន៦១ពិន្ទុ។

យ៉ាងណាមិញនៅពេលចប់រដូវកាល ២០២៣-២៤ នេះលោក Thomas Tuchel គ្រូបង្វឹករបស់ Bayern Munich បានប្រកាសចុះចេញពីតំណែង ក្រោយដឹកនាំទទួលលទ្ធផលមិនសូវបានល្អតាមការរំពឹងទុករបស់អ្នកគាំទ្រ និងថ្នាក់ដឹកនាំក្លិប៕

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ Bundesliga៖

Share.