កីឡាករ​បាល់ទាត់​ក្នុង​ស្រុក​ចំនួន​៣រូប ដែល​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​វះកាត់​របួស​ នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​មាន​មាន​កីឡាករ សួន នឿត និង សេត រ៉ូហ្សាក់ របស់​ភ្នំពេញក្រោន និង​កីឡាករ អ៊ុំ សេរីរ័ត្ន របស់​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ។

បើ​តាម​ការ​​បញ្ជាក់​របស់​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ថា​កីឡាករ សួន នឿត និងសេត រ៉ូហ្ស៉ាក់ វះកាត់​បញ្ហា​របួស​របស់​ខ្លួន​នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។ កីឡាករ​ទាំង២​មាន​បញ្ហា​របួស​នៅ​ជើង​ខាង​ស្តាំ​ប៉ះពាល់​ទៅ​លើ​ទ្រនាប់​ឆ្អឹង​នៅ​ជង្គង់​ដូចគ្នា។

ដោយ​ឡែក​កីឡាករ អ៊ុំ សេរីរ័ត្ន របស់​ក្រុម​មជ្ឈមណ្ឌល​កងយោធពលខេមរភូមិន្ទ ត្រូវ​វះ​កាត់​របួស​ជង្គង់​របស់​ខ្លួន នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ នេះ។ រូប​គេ​បាន​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​រួចរាល់​មុន​វះកាត់​នេះ។ នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​អ្នកចាំ​រូប​នេះ​​វះកាត់​​របួស​ជង្គង់​នេះ។

សូម​បញ្ជាក់​ថា​​កាល​ពី​សប្ដាហ៍​មុន​​កីឡាករ ចន ចំរើន របស់​ភ្នំពេញក្រោន បាន​វះកាត់​របួស​សរសៃ​ពួរ ACL (Anterior Cruciate Ligament) ដោយ​ជោគជ័យ​ផង​ដែរ៕

Telegram-Troryorng
Share.