ក្លិបបាល់ទាត់ Inter Miami CF ក្រោមការដឹកនាំរបស់លោក Gerardo Martino រកបានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្រោយស្មើ LA Galaxy ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Dignity Health Sports Park នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៃលីគកំពូលអាមេរិក Major League Soccer 2024 សប្តាហ៍ទី២។

ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបញ្ចូលទីតាមស្មើ ១-១ នៅនាទី៩០+២’ មុនខ្សែបម្រើ Marky Delgado របស់ក្រុម LA Galaxy ទទួលបានកាតក្រហមនៅនាទី៨៧’។

ដូច្នេះក្រុមបាល់ទាត់ Inter Miami CF ដែលមានលោក David Beckham ជាប្រធានក្លិបបន្តឈរកំពូលតារាង នៅលីគកំពូលអាមេរិក Major League Soccer 2024 សប្តាហ៍ទី២ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ។

លីគកំពូលអាមេរិក Major League Soccer ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ មានអាយុកាល ៣០ឆ្នាំ ខណ:ក្រុម LA Galaxy ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប៥លើក ស្របពេល D.C. United ឈ្នះ៤លើក ចំណែកឯ Inter Miami មិនធ្លាប់ឈ្នះពានរង្វាន់នេះម្តងណាឡើយ ក្រោយទើបបង្កើតឆ្នាំ ២០១៨ ប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់លីគកំពូលអាមេរិក Major League Soccer 2024៖

Share.