ព្រះសីហនុ៖ ផ្អើលក្រុងព្រះសីហនុ ទាំងយប់ទៀតហើយ ខណៈគ្រោះថ្នាក់ចរាចរណ៍បន្តកើតមានដូចភ្លៀងរលឹម និង មានជនសុីវិលមួយចំនួននូវតែមានប្រើរប្រាស់អាវុធក្នុងដៃថែមទៀតផង។​

ជាក់ស្តែងនៅវេលាម៉ោងជាង៤ទាបភ្លឺឈានចូលព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវលេខ១០០ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក RangRover ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BJ-0168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ និងជនជាតិចិនចំនួន២នាក់ មានស្រីម្នាក់ប្រុសម្នាក់ ក្នុងទិសដៅពីវេទិការ៧មករាឆ្ពោះមករវង្វង់មូលត្រីដូហ្វីន លុះមកដល់កន្លែងកើតហេតុបានបុក ម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកកំពុងឆ្លងថ្នល់ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់ រួមដំណើរលើម៉ូតូនោះ រងរបួសធ្ងន់ និង ស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈរថយន្តបង្កបានបើករត់គេចខ្លួនពីកន្លែងកើតហេតុ តាំងពីសង្កាត់៣ រហូតដល់ផ្លូវបេតុងមួយកន្លែងក្រោយសង្កាត់១ ក្រុងព្រះសីហនុ ដោយសារមានការដេញតាមពីក្រោយពីពលរដ្ឋ អ្នកបើកបររថយន្តបានដកអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក គំរាមដើម្បីរំដោះមនុស្សនៅក្នុងរថយន្តបាត់អស់ ដោយបន្សល់ទុកស្រោមអាវុធខ្លី និង រថយន្តនៅទីតាំងខាងលើ។

ក្រោយពីទទួលបានព័ត៌មាន កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បន្តចុះទៅពិនិត្យស្ទួចយករថយន្តខាងលើយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំស្រាវជ្រាវតើព្នកបើកបរជានរណា ដើម្បីនាំខ្លួនមកអនុវត្តន៍តាមនីតីវិធី៕

យ៉ាងណាមិញប្រជាពលរដ្ឋ និង មហាជនកំពុងទន្ទឹងចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្នុងការអនុវត្តន៍ច្បាប់ ចំពោះជនណាដែលល្មើសនិងច្បាប់ បង្កគ្រោះថ្នាក់ហើយបើករត់គេចខ្លួន និង ចង់ស្គាល់ពីមុខមាត់តៃកុងរថយន្តខាងលើផងដែរតើគេជានរណា? មានតួនាទីជាអ្វី.? បានជាមានសិទ្ធប្រើរប្រាស់អាវុធ និងហានដកកាំភ្លើងគំរាមប្រជាពលរដ្ឋបែបនេះ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.