គណៈកម្មការពានរង្វាន់បាល់ទាត់ស្វាយរៀង (Svay Rieng Cup) ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងចាប់ពូលជាផ្លូវការ រួចររាល់ហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនៅទីស្នាក់ការសហ​ភាពស​ហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ 

  ខាងក្រោមនេះជាក្រុមនារីទាំង៩ក្រុមចូលរួមប្រកួត៖

  • ក្រុម សសយក ស្រុកចន្ទ្រ
  • ក្រុម សសយក ក្រុងស្វាយរៀង
  •  ក្រុម វិទ្យាល័យព្រះពន្លា
  • ប្រសូតិ FC
  • សសយក ស្រុកស្វាយទាប
  • សសយក ស្រុករំដួល 
  • សសយក ស្រុករមាសហែក
  • សសយក ស្រុកកំពង់រោទិ៍
  • សសយក ស្រុកស្វាយជ្រំ។

ជាលទ្ធផលការចាប់ឆ្នោត ឃើញថា ពូល(ក) មានក្រុមសសយក ស្រុកស្វាយទាប, សសយក ស្រុកស្វាយជ្រំ, ប្រសូតិ FC, សសយក ស្រុករំដួល, សសយក ក្រុងស្វាយរៀង។

ដោយឡែកសម្រាប់ពូល(ខ) វិញមានដូចជា ក្រុម វិទ្យាល័យព្រះពន្លា, សសយក ស្រុកកំពង់រោទិ៍, សសយក ស្រុករមាសហែក, ក្រុម សសយក ស្រុកចន្ទ្រ។

លទ្ធផលការចាប់ឆ្នោត

សូមជម្រាបថាការប្រកួតពានរង្វាន់ស្វាយរៀង (Svay Rieng Cup) ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៧ ខែមិនា តទៅរហូតដល់ខែឧសភា ឆ្នាំ២០២៤ខាងមុខ ខណៈការប្រកួតនឹងរៀបចំរៀងរាល់ថ្ងៃប្រហស្បតិ៍ ចាប់ពីម៉ោង ១: ០០នាទីរសៀល និងម៉ោង ៣:០០ នាទីរសៀល។

សូមបន្ថែមថា សម្រាប់ក្រុមដែលឈរនៅ១និងលេខ២ក្នុងពូល នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យក២ក្រុមដើម្បីនៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសចំនួន២៨គ្រឿង អមដោយថវិកាចំនួន ៦លានរៀល រីឯចំណាត់ថ្នាក់លេខ២ នឹងទទួលបានមេដាយប្រាក់២៨គ្រឿង អមដោយថវិកាចំនួន ៤លានរៀល រីឯចំណាត់ថ្នាក់លេខ៣ នឹងមេដាយសំរិទ្ធ២៨គ្រឿង អមដោយថវិកាចំនួន២លានរៀល៕

Share.