ក្លិបបាល់ទាត់ Roma ក្រោមការដឹកនាំរបស់លោក Daniele De Rossi បានយកឈ្នះ Torino ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Stadio Olimpico កាលពីយប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅលីគកំពូលអ៊ីតាលី Serie A សប្តាហ៍ទី២៦។

៣គ្រាប់របស់ Roma ស៊ុតបញ្ចូលទីដោយកីឡាករ Paulo Dybala ៣គ្រាប់ម្នាក់ឯង ជួយឱ្យលោក Daniele De Rossi បន្តកំណត់ត្រាដឹកនាំ Roma មិនចាញ់សោះ៨ប្រកួតជាប់គ្នា គឺឈ្នះ៦ និងស្មើ២ ទាំងនៅលីគកំពូលអ៊ីតាលី Serie A និងនៅ UEFA Europa League។

បច្ចុប្បន្នក្លិបបាល់ទាត់ Roma កំពុងស្ថិតនៅលេខ៦ Top6 នៅលីគកំពូលអ៊ីតាលី ក្រោយឆ្លងកាត់ ២៦ប្រកួត ឈ្នះ១៣ ស្មើ៥ និងចាញ់៨ មាន៤៤ពិន្ទុ ខណ:នៅ UEFA Europa League ឡើងទៅវគ្គ១៦ក្រុមចុងក្រោយប៉ះជាមួយ Brighton & Hove Albion។

គួរដឹងថាលោក Daniele De Rossi គឺជា​វីរបុរសរបស់ Roma ត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួសលោក José Mourinho នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ជាមួយកិច្ចសន្យារហូតដល់ចប់រដូវកាល ២០២៣-២៤ នេះប៉ុណ្ណោះ ប៉ុន្តែបើបន្តធ្វើបានល្អនឹងបន្តកុងត្រាថ្មីបន្ថែមទៀត៕

តារាងចំណាត់ថ្នាក់ Serie A៖

Share.