ការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Spring Split ឫក៏ MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang នឹង​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៤។ ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។

ការ​ប្រកួតThe Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។

សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖

  • ក្រុម SEE YOU SOON
  • ក្រុម CFU GAMING
  • ក្រុម BURN X FLASH
  • ក្រុម TEAM MAX
  • ក្រុម D-ROAR Legends
  • ក្រុម PRO ESPORTS
  • ក្រុម TEAM SV
  • ក្រុម Duck Rice Esport

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ។

The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ត្រូវបានដាក់ ដំណើរការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយបែងចែកជា 2 រដូវកាលគឺ Spring Split (អំឡុងខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (អំឡុងខែសីហា ដល់ ខែតុលា)៕

Share.