ក្លិបបាល់ទាត់ Girona ក្រោមការដឹកនាំរបស់លោក Michel បានយកឈ្នះ Rayo Vallecano ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Estadi Municipal de Montilivi កាលពីយប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងក្របខណ្ឌ Laliga លីគកំពូលអេស្ប៉ាញ រដូវកាល ២០២៣-២៤ សប្តាហ៍ទី២៦។

ក្រោយទទួលបានជ័យជម្នះក្រុម Girona ឡើងទៅកាន់កាប់លេខ២ Laiga បន្ទាប់ពីឆ្លងកាត់ ២៦ប្រកួត ឈ្នះ១៨ ស្មើ៥ និងចាញ់៣ មាន៥៩ពិន្ទុ ស្របពេល Real Madrid កំពូលតារាង មាន៦៥ពិន្ទុ និងលេខ៣ Barcelona ឈរលេខ៣ មាន៥៧ពិន្ទុ និងលេខ៤ Atletico Madrid មាន៥២ពិន្ទុ។

លទ្ធផល Laliga សប្តាហ៍ទី២៦៖

តារាងចំណាត់ថ្នាក់ Laliga សប្តាហ៍ទី២៦៖

គួរដឹងថាលីគកំពូលអេស្ប៉ាញ Laliga ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩២៩ បច្ចុប្បន្នមានអាយុកាល ៩៥ឆ្នាំ ស្របពេលក្រុមអធិរាជស Real Madrid ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៣៥លើក, FC Barcelona ឈ្នះ ២៧លើក និង Atletico Madrid ១១លើក៕

Share.