លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទសូកប៉ាន់ និងកំណត់លទ្ធផលប្រកួត របស់ក្រុមជម្រើសជាតិចិន។

លោក Tie បានសារភាពថា ខ្លួនបានផ្តល់សំណូករាប់សែនដុល្លារ ដើម្បីទទួលបានការងារជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន ព្រមទាំងបានរៀបចំលទ្ធផលប្រកួតក្នុងក្លិបថែមទៀតផង នេះបើយោង​តាម​ការចេញ​ផ្សាយរបស់សារព័ត៌មានមួយនៅឯប្រទេសចិន Daily Post Nigeria កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

អតីតខ្សែការពារ Everton រូបនេះ​ បានសារភាពតទៀតថា លោកបានយកទឹកចំនួនប្រាក់៣០ម៉ឺនដុល្លារ សូកប៉ាន់លោក លោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA)ដើម្បីទទួលបានតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន ។

បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ​​ ត្រូវបានលោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន តែងតាំងជាគ្រូបង្វឹកចិន នៅឆ្នាំ២០១៩ ដើម្បីជំនួសលោក Marcello Lippi ខណៈគ្រានោះលោកត្រូវមានភារកិច្ចដឹកនាំក្រុមចិនធ្វើយ៉ាងណា ឱ្យឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ 

សូមបន្ថែមថា លោក Chen Xuyuan អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន ក៏បានចូលសវនាការ ក្នុងខេត្ត Hubei (ហ៊ូប៉ី) ភាគកណ្តាលប្រទេសចិន ផងដែរដោយកាត់ទោសពីបទស៊ីសំណូកប្រាក់ប្រមាណ ៨១ លានយន់ (១១.៣ លានដុល្លារ) និងពីបទរៀបលទ្ធផលការប្រកួតដូចគ្នា កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  កន្លងទៅ។

ជុំវិញករណីខាងលើបានធ្វើឱ្យកីឡាបាល់ទាត់នៅប្រទេសចិន មានបញ្ហាទម្រង់ លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ជាពិសេសការប្រកួតលើឆាកអន្តរជាតិ សូម្បីកៅអីទៅប្រកួត World Cup ប៉ុន្មានលើកចុងក្រោយក៏គ្មាន ទោះបីមានកីឡាករចូលសញ្ជាតិច្រើនក៏ដោយ។

Share.