លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាសារជាថ្មីនៅយប់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ដោយបានថ្លែងនៅលើទំព័រហ្វេសប៊ុកដូច្នេះថា៖«I’m Home, ខ្ញុំមកដល់ផ្ទះហើយ»។

ស្របពេលលោក អ៊ុក សុធី ធ្លាប់ជាគ្រូជំនួយរបស់លោក Keisuke Honda នៅក្រុមជម្រើសជាតិកម្ពុជា បានថ្លែងថា៖«ម្សិលមិញខ្ញុំបានជួបជាមួយគាត់ រួចក៍បានសាកសួរគាត់ខ្លះៗពីគាត់។ តើគាត់នូវតែចង់ប្រកបអាជីពជាកីឡាករបាល់ទាត់ដែរឫទេ? គាត់នៅតែចង់លេងជាកីឡាករអាជីព ហើយគោលដៅរបស់គាត់ គឺគាត់ជ្រើសរើសលីគនៅក្នុងតំបន់អាស៊ានពីព្រោះមានការរីកចម្រើនជាច្រើន។ រួចខ្ញុំបានសួរគាត់ទៀតថា តើគាត់ចង់មកលេងនៅលីគកំពូលកម្ពុជាដែរឫទេ? Keisuke Honda : ខ្ញុំអាចមកលេងនៅថ្ងៃណាមួយ….»។

គួរដឹងថាលោក Keisuke Honda បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

លើកនេះនៅពេលលោក Keisuke Honda មកដល់ប្រទេសកម្ពុជាភ្លាម លោកបានងាកទៅរកថ្នាលយុវជនវិញម្តង តើលោក Honda គ្រោងនឹងបង្កើតពានរង្វាន់បាល់ទាត់ 4v4 U10 នៅកម្ពុជា ឬយ៉ាងណា?៕

Share.