ក្រុមបាល់ទាត់មេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ FA Cup រដូវកាល ២០២៣-២៤ ក្រោយយកឈ្នះ Luton Town ក្នុងលទ្ធផល ៦-២ ជុំទី៥ នៅកីឡដ្ឋាន Kenilworth Road កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភ:។

៦គ្រាប់របស់ Manchester City ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Erling Haaland ៥គ្រា​ប់ម្នាក់ឯង និង Mateo Kovačić ខណ: Kevin De Bruyne បញ្ជូនបាល់ Assists ឱ្យមិត្តរួមក្រុម ៤លើក។

ក្រុម៤កក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖
– Coventry
– Leicester City
– Manchester City
– Newcastle United។

លទ្ធផល និងកម្មវិធីប្រកួតជុំទី៥ FA Cup៖

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.