ក្រុមបាល់ទាត់ Mallorca បានទម្លាក់ Real Sociedad ចេញពីពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេសអេស្ប៉ាញ Copa del Rey រដូវកាល ២០២៣-២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៥ ក្រោយស្មើគ្នាទាំងពីរជើង ១-១ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: នៅកីឡដ្ឋាន Anoeta Stadium។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey៖

  • Mallorca ០-០ Real Sociedad ជើងទី១
  • Real Sociedad ១-១ Mallorca ជើងទី២ (Mallorca ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៥)។
  • Atletico Madrid ០-១ Athletic Bilbao ជើងទី១
  • Athletic Bilbao ប៉ះ Atlético Madrid នៅកីឡដ្ឋាន San Mamés កាលពីយប់ថ្ងៃទី២៨ ឈានចូលព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– Celta Vigo ១-២ Real Sociedad
– Mallorca ៣-២ Girona
– Athletic Bilbao ៤-២ Barcelona
– Atlético Madrid ១-០ Sevilla។

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ២៣លើក, Real Madrid ២០លើក និង Atlético Madrid បាន១០លើក៕

Share.