បច្ចុប្បន្ន​ឃើញ​ថា វិស័យ​កីឡាអេលិចត្រូនិក​ នៅ​ប្រទេស​កម្ពុជា (EFC) កំពុង​​មាន​ការ​កាំទ្រ​ជា​ច្រើន ខណ:​ការ​ប្រកួត​ជាលក្ខណជាជីព​ក៏​មាន​កាន់​តែ​ច្រើន រួម​ទាំង​មាន​ក្លិប​អាជីព​ដែល​មាន​កីឡាករ​បរទេស​ចូល​​រួម​ផងដែរ ពិសេស​ក្រុម​ទាំង​នោះ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ញឹក​ញាប់។​

ដោយលែក​ថ្មីៗនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អនុញ្ញាតឲ្យ លោក ហេង សុវត្ថារ៉ា រៀប​ចំការប្រកួតកីឡាអេឡិចត្រូនិក AUPP Games Episode 1 វិញ្ញាសា Mobile Legends: Bang Bang ចាប់​ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ រៀបចំឡើងនៅ សាក​លវិទ្យា​ល័យអា​មេរិកាំង​ភ្នំពេញ (American University of Phnom Penh-AUPP)។

សាកលវិទ្យាល័យ AUPP​ (AUPP Gaming Club) បានបង្កើត Tournament MLBB សម្រាប់​និស្សិត​ដែល​នៅក្នុងនោះមានការប្រកួតដូចជា៖

-ការប្រកួត MLBB ជាក្រុម 5 Vs 5

-ការប្រកួត MLBB ជាបុគ្គល ១ស្មើ

Share.