បាត់ដំបង÷ សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនិងឃាត់ខ្លួនមនុស្សចំនួន ៤នាក់បើកបរខុសច្បាប់ ឋិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ស្របតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២៤កន្លងមកនេះ កម្លាំងចម្រុះរវាងការិយាល័យផែនប្រឆាំងគ្រឿងញៀន នគរបាលផ្នែកជំនាញស្រុកកំរៀង ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ បង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់។

ជាលទ្ធផល កម្លាំងបានចុះត្រួតពិនិត្យតាមដងផ្លូវសាធារណ:នេះធ្វើឡើងនៅត្រង់កំណាត់ផ្លូវលេខ ៥៩ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលើអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូសរុបចំនួន ១១២នាក់ ក្នុងចំណោមនេះកម្លាំងបង្ក្រាបបាននាំខ្លួនជនដែលពាក់ព័ន្ធចំនួន ៤នាក់បើករ រកឃើញឋិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ក្នុង នោះជាអ្នកបើកបរម៉ូតូចំនួន ២នាក់ និងជាអ្នករួមដំណើរ ២នាក់។ ចំពោះមុខសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនអ្នកពាក់ព័ន្ធទាំងអស់ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.